
វិទ្យាស្ថានជាតិអប់រំ
វិទ្យាស្ថានជាតិអប់រំ (NIE) គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ដែល ធ្វើការទៅលើការបណ្តុះបណ្តាលគ្រូបង្រៀនទាំងក្នុងនិងក្រៅប្រព័ន្ធ ហើយស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា។ បេសកកម្មរបស់ NIE គឺធ្វើការលើកកម្ពស់ការបង្រៀន និងរៀនក្នុងសតវត្សទី ២១ និងបន្តអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន អ្នកដឹកនាំ និងអ្នកស្រាវជ្រាវក្នុងវិស័យអប់រំ។
ក្រុមអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានជាតិអប់រំ (NIE) សុទ្ធសឹងជាអ្នកដែលមានជំនាញវិជ្ជាជីវៈក្នុងផ្នែក ចិត្តសាស្រ្ត ការបង្រៀន និងស្រាវជ្រាវ។ នៅក្នុងក្រុមរបស់យើង មានអ្នកសម្របសម្រួលប្រចាំគម្រោង ជាអនុប្រធានការិយាល័យគុណភាពផ្ទៃក្នុង និងជាគ្រូឧទ្ទេសដែលមានបទពិសោធន៍ច្រើនឆ្នាំ។ យើងមានស្រាវជ្រាវចំនួនបីនាក់ ដែលមានបទពិសោធន៍ការងារក្នុងផ្នែកសុខភាពផ្លូវចិត្ត ការព្យាបាលតាមបែបចិត្តសាស្រ្ត ហើយក៏ជាគ្រូឧទ្ទេសក្នុងវិទ្យាស្ថានផ្ទាល់ដែល។

លោកស្រី នូ ចន្នី
អ្នកសម្របសម្រួលគម្រោង MentalHigh
លោកស្រី ចន្នី ជាគ្រូឧទ្ទេស និងជាអនុប្រធាននៃការិយាល័យធានាគុណភាពផ្ទៃក្នុងនៃវិទ្យាស្ថានជាតិអប់រំ បន្ថែមលើនេះលោកស្រីក៏ជាសមាជិកនៃ ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានផងដែរ។ លោកស្រីទទួលបានសញ្ញាបត្រផ្នែកខាងអប់រំ ចិត្តគរុកោសល្យ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអប់រំ។ នៅក្នុងគម្រោង MentalHigh លោកស្រី ដើរតួនាទីជា អ្នកសម្របសម្រួល និងដឹកនាំក្រុមស្រាវជ្រាវក្នុងគម្រោង។

លោកស្រី សានសោយ រុក្ខា
អ្នកស្រាវជ្រាវ
លោកស្រី រុក្ខា បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ចិត្តវិទ្យគ្លីនិក ហើយលោកស្រីជាគ្រូឧទ្ទេស អ្នកប្រឹក្សាផ្លូវចិត្ត និងជាអ្នកចូលរួមបង្កើត Mobile Team សម្រាប់ការធ្វើការជាមួយសុខភាពផ្លូវចិត្ត។

លោកស្រី ហុង ណៃស៊ីម
អ្នកស្រាវជ្រាវ
លោកស្រី ណៃស៊ីម ទទួលបានបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកចិត្តវិទ្យាអភិវឌ្ឍកុមារ និងជំទង់។ លោកស្រីជា គ្រូឧ្ទេសនៃវិទ្យាស្ថានជាតិអប់រំ ហើយក៏ជាអ្នកព្យាបាលផ្លូវចិត្តតាមបែបអ៊ី.អឹម.ឌី.អា និងជាអ្នកបណ្តុះបណ្តាល។

កញ្ញា លឿង កុសល
អ្នកស្រាវជ្រាវ
កញ្ញា កុសល បច្ចុប្បន្នបម្រើការងារនៅក្នុងវិទ្យាស្ថានជាតិអប់រំ។ កញ្ញាធ្លាប់បម្រើការងារជាគ្រូបង្រៀនផែនដីវិទ្យាអស់រយៈពេលបួនឆ្នាំ។ កញ្ញាទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកខាងប្រឹក្សាគរុកោសល្យពីមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងបរិញ្ញាបត្រជាន់ខ្ពស់មួយទៀតផ្នែកគ្រប់គ្រងអប់រំពីវិទ្យាស្ថានជាតិអប់រំ។ កញ្ញាមានសញ្ញាបត្របរិញ្ញាបត្រផ្នែកខាងបរិស្ថានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។