នៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2024 ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សហការជាមួយសហការជាមួយអង្គការសុខភាពផ្លូវចិត្តចំនួន 17 រួមមាន កាកបាទក្រហមកម្ពុជា, អង្គការចិត្តសង្គមអន្តរវប្បធម៌ (ធីភីអូ), ការីតាស មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យ, សមាគម អ៊ី.អឹម.ឌី. អា កម្ពុជា, អង្គការមូនិធិហាការអន្តរជាតិ, មន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ, សាលាអប់រំពិសេសនៃការលូតលាស់, ពន្លកនៃក្តីសង្ឃឹមសុខភាពផ្លូវចិត្តសហគមន៍, អង្គការឡូវ៉ែន, គុនដាលីនីយោគៈកម្ពុជា, សាលាអប់រំកុមារពិសេស, សំបុកចិត្តសាស្រ្ត, គ្លីនិកយូនិក, សាលារៀន ឃីង ឃីដ, មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត, សាលារៀនអន្តរជាតិហេម៉ា, ឧទ្យានជីវិត, ហ្គូសសិនវ័តធើ ខេមបូឌា, បានសហការរៀបចំទិវាសុខភាពផ្លូវចិត្តពិភពលោកលើកទី៩ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ សភភព ថ្នាក់ដឹកនាំ និងបុគ្គលិកកាកបាទក្រហមកម្ពុជា អ្នកជំនាញ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល សិស្សនិស្សិត និងសាធារណៈជនទូទៅចូលរួមប្រមាណ ១៥២០ នាក់។
គោលបំណងនៃការរៀបចំទិវាសុខភាពផ្លូវចិត្តលើកទី៩នេះគឺដើម្បី៖
១. លើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមយុវវ័យកម្ពុជា ប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងកាត់បន្ថយការមាក់ងាយអំពីបញ្ហាសុខភាពផ្លូវចិត្តផងដែរ។
២. ផ្តល់ឱកាសដល់ស្ថាប័ន និងអង្គការដែលធ្វើការលើបញ្ហាសុខភាពផ្លូវចិត្តបង្ហាញសកម្មភាពរបស់ខ្លួនដល់អ្នកចូលរួម ដើម្បីឱ្យអ្នកចូលរួមបានសិក្សាពីកន្លែងដែលត្រូវទទួលបានសេវាសុខភាពផ្លូវចិត្តប្រសិនបើចាំបាច់។
ទិវាសុខភាពផ្លូវចិត្តពិភពលោកលើកទី៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ជាពិសេសសម្រាប់យុវជន។ មានបទបង្ហាញរបស់អ្នកជំនាញនៅក្នុងសាលធំ និងបន្ទប់ដាច់ដោយឡែកចំនួនប្រាំមួយផ្សេងទៀតសម្រាប់សកម្មភាពនានា ដូចជា វគ្គប្រឹក្សាខ្លីៗ, ការអប់រំចិត្តសាស្ត្រ, ការបង្ហាញផ្ទាំងរូបភាព, Yoga, លំហាត់ចម្រើនសតិ, ការព្យាបាលបែបសិល្បៈ, និងសិក្ខាសាលាបំណិនជីវិត។ និស្សិត និងសាធារណជនត្រូវបានស្វាគមន៍ឱ្យចូលរួមពេញមួយថ្ងៃ។ ប្រធានបទសម្រាប់បទបង្ហាញរបស់អ្នកជំនាញ រួមមាន ការលើកកម្ពស់សុខភាពផ្លូវចិត្តរបស់និស្សិតសាកលវិទ្យាល័យ, ការព្យាបាលជំងឺផ្លូវចិត្តដោយឱសថ, ការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្ត, ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមយុវជន, ការព្យាបាលការប៉ះទង្គិចផ្លូវចិត្តដោយ បច្ចេកវិទ្យាទំនើប, ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងកម្រិតមីក្រូ មេសូ និងម៉ាក្រូ, និងថែរក្សាសុខភាពផ្លូវចិត្តតាមទ្រឹស្តីព្រះពុទ្ធសាសនា។
៣. រូបភាពសំខាន់ក្នុងកម្មវិធី