ព្រឹត្តិការណ៍សុខភាពផ្លូវចិត្តលើកទី១

នៅថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2024 វិទ្យាស្ថានជាតិអប់រំបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្រោមអធិបតីភាពលោក ថៃ ហេង នាយករងវិទ្យាស្ថាន។

ប្រធានបទ “ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និង គន្លឹះសាមញ្ញដើម្បីថែទាំខ្លួនឯង ” ត្រូវបានរៀបចំឡើងដោយគម្រោង Mental High ហើយបានធ្វើឡើងនៅសាលប្រជុំធំនៃវិទ្យាស្ថានជាតិអប់រំ។

ព្រឹត្តិការណ៍នេះមានគោលបំណងគឺ ដើម្បីណែនាំគរុនិស្សិតពីសុខភាពផ្លូវចិត្ត សារសំខាន់នៃសុខភាពផ្លូវចិត្ត ការអនុវត្តគន្លឹះក្នុងការថែទាំខ្លួន និងស្វែងរកការជួយដែលត្រឹមត្រូវពេលជួបប្រទះនឹងការតានតឹងចិត្ត និងបញ្ហាផ្លូវចិត្ត។

ជាពិសេសការផ្លាស់ប្តូរការគិតខុសពាក់ព័ន្ធនឹង សុខភាពផ្លូវចិត្ត និងជំងឺផ្លូវចិត្តបើកចិត្តទូលាយក្នុងការគាំទ្រគ្នាទៅវិញទៅមក និងបញ្ជូនទៅរកសេវាវិជ្ជាជីវៈប្រសិនចាំបាច់។

លោក ថៃ ហេង បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃសុខភាពផ្លូវចិត្ត និងផ្លូវកាយ ក្នុងការសម្រេចបានជោគជ័យ ដោយលោកបានគូសបញ្ជាក់ថា ភាពជោគជ័យផ្អែកលេី គុណភាពនៃជីវិតដែលមានសុខភាពល្អ​ ទាំងផ្លូវកាយនឹងផ្លូវចិត្ត​។

ព្រឹត្តិការណ៍​នេះ​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ប្រសើរ និង​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​ថែរក្សា​សុខុមាលភាព​ផ្លូវចិត្ត​របស់​ពួកគេ។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *