គម្រោងលើកកម្ពស់សុខភាពផ្លូវចិត្តនៅថ្នាក់ឧត្តមសិក្សា ហៅកាត់ថា “MentalHigh” បានរៀបចំសិក្ខាសាលា ស្ដីពី ”ការប៉ះទង្គិចផ្លូវចិត្ត ការការពារ និងការថែទាំបឋមដែលត្រឹមត្រូវ” នៅសាលប្រជុំគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពរបស់លោកថៃ ហេង នាយករងនៃវិទ្យាស្ថានជាតិអប់រំ និងមានសមាសភាពចូលរួមពីនិស្សិតបរិញ្ញាបត្រ+២នៃវិទ្យាស្ថានជាតិអប់រំចំនួន ៥១រូប ក្នុងនោះមានស្រ្តី ៣៥រូប។
គួរបញ្ជាក់ផងដែរគម្រោង “MentalHigh” ទទួលបានការគាំទ្រថវិកាពីកម្មវិធី Erasmus+ នៃសហភាពអ៊ឺរ៉ុប (European Union)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់និស្សិត និងបុគ្គលិក តាមរយៈការគាំទ្រយ៉ាងកក់ក្តៅចំពោះការអនុវត្តគម្រោង។
យើងខ្ញុំសូមជូនពរឲ្យថ្នាក់ដឹកនាំ និងគរុនិស្សិតដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។
ទំនាក់ទំនងមកគម្រោង៖
លេខទូរសព្ទ៖ (+855) 12 658 951
ហ្វេសប៊ុក៖ https://www.facebook.com/profile.php?id=61567697618367
អ៊ីម៉ែល៖ Mentalhigh2023@gmail.com
វ៉ើបសាយ៖ Mentalhigh.net