MENTAL HEALTH CALENDAR EVENT ON “RESILEINT EDUCATOR”

កាលពីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៥​ គម្រោង​លើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថាន​ឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីសោមនស្សរីករាយ​បានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាសុខភាពផ្លូវចិត្ត​ស្តីពី “ភាពធន់ផ្លូវចិត្តគ្រូបង្រៀន៖ ការលើកកម្ពស់តុល្យភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯង” ដល់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ នៃវិទ្យាស្ថានជាតិអប់រំ។  នៅក្នុងសកម្មភាពនេះគម្រោងដែលចែករំលែកដោយ លោកស្រី ហុង ណៃស៊ីម បានលើកឡើងនូវខ្លឹមសារសំខាន់ៗដូចជា គោលគំនិតសំខាន់ៗទាក់ទងនឹងភាពធន់ផ្លូវចិត្ត សារៈសំខាន់របស់ភាពធន់ផ្លូវចិត្តក្នុងតួនាទីជាគ្រូបង្រៀន ការតានតឹងផ្លូវចិត្ដ និងការនឿយនាយចិត្តកាយ តុល្យភាពផ្លូវចិត្ត និងជំនឿដែលអាចជួយដល់ការអភិវឌ្ឍខ្លួនឯង និងចុងក្រោយគឺការដឹកនាំលំហាត់សម្រាកចិត្តកាយ។  មុននឹងចាប់ផ្តើមកម្មវិធីលោកស្រី នូ ចន្នី អ្នកសម្របសម្រួលគម្រោង MENTALHIGH  នៃវិទ្យាស្ថានជាតិអប់រំ បានបង្ហាញ និងណែនាំពីគម្រោង MENTALHIGH  ដល់និស្សិត និងបើកកម្មវិធីសិក្ខាសាលា។ និស្សិតបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក​ ក៏ដូចជា​ស្វែងយល់ពីប្រធានបទដែលបានលើកឡើងជាពិសេសភាពធន់ផ្លូវចិត្ត ការថែទាំខ្លួន និងការអភិវឌ្ឍន៍ខ្លួនឯង។ ​ក្នុងនោះផងដែរនិស្សិតបានថ្លែងអំណរគុណដល់កម្មវិធីសិក្ខាសាលាដែលបានចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ និងប្រកប​ដោយសារៈប្រយោជន៍នេះ។ ជាចុងក្រោយ លោកស្រី​ នូ ចន្នី​ បាន​ថ្លែងអំណរគុណដល់និស្សិត និងលើកទឹកចិត្តឱ្យបន្តចូលរួមក្នុងកម្មវិធីរបស់​គម្រោងដើម្បីយល់ដឹងពីសុខភាពផ្លូវចិត្តបន្ថែមទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *