នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីសោមនស្ស និងរីករាយបានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាស្តីពី “អាទិភាពសុខភាពផ្លូវចិត្តនៅកន្លែងការងារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងមានចូលរួមពីលោកនាយករង លោកស្រីនាយិការងនៃវិទ្យាស្ថានជាតិអប់រំ និងលោក លោកស្រីដែលជានាយក នាយករងសាលាក្រោយឧត្តម ព្រឹទ្ធបុរស ព្រឹទ្ធបុរសរងមហាវិទ្យាល័យគរុកោសល្យ លោក លោកស្រី ប្រធាន អនុប្រធានកិច្ចការទូទៅ លោក លោកស្រីប្រធាន អនុប្រធានដេប៉ាតឺម៉ង់ ការិយាល័យ និង លោក លោកស្រីជាគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ។ កម្មវិធីសិក្ខាសាលានេះព្រឹត្តិទៅរយៈពេលមួយព្រឹកចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២០០នាទី នៅបន្ទប់គ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាស្ថានជាតិអប់រំ និងមានការធ្វើបទបង្ហាញពីលោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកឯកទេសចិត្តសាស្រ្ត កុមារ និងជំទង់ និងប្រឹក្សាយោបល់ផ្លូវចិត្ត។
នៅក្នុងសិក្ខាសាលា អទិភាពសុខភាពផ្លូវចិត្តនៅកន្លែងការងារនេះផងដែរ មាននូវការចូលរួមយ៉ាងផុសផុលជាមួយការចែករំលែកបទពិសោធន៍ និងកិច្ចពិភាក្សាពីសុខភាពផ្លូវចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងការងារពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់។ កម្មវិធីសិក្ខាសាលាបានបញ្ចប់ទៅដោយរីករាយ និងផ្លែផ្កាយ៉ាងក្រៃលែង។ នេះសរបញ្ជាក់ពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំដល់ការគាំទ្រសុខភាពផ្លូវចិត្តចំពោះមន្ត្រីក្រោមបង្គាប់ និងសិស្សនិស្សិតក្នុងវិទ្យាស្ថានជាតិអប់រំទាំងមូល ក៏ដូចជាគាំទ្រដល់សកម្មភាពរបស់គម្រោង MENTALHIGH ដែលកំពុងធ្វើការយ៉ាងសកម្មទាក់ទឹងការយល់ដឹងពីសុខភាពផ្លូវចិត្តជាពិសេសក្នុងវិទ្យាស្ថានជាតិអប់រំផ្ទាល់។