នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីរីករាយបានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាស្តីពី “ការគ្រប់គ្រងការតានតឹងចិត្ត”។ គម្រោង MENTALHIGH មានឱកាសចូលរួមជាមួយកម្មវិធីតាំងពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ដោយបានដាក់បង្ហាញសកម្មភាពរបស់គម្រោង MENTALHIGH ដល់និស្សិត គ្រូឧទ្ទេស និងថ្នាក់ដឹកនាំ ដើម្បីយល់ដឹង និងលើកកម្ពស់សុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងអ្នកជុំវិញកាន់តែប្រសើរ។ នៅក្នុងសកម្មភាពនេះ គម្រោងបានបង្កើតនូវវគ្គសិក្ខាសាលាលើប្រធានបទ ការគ្រប់គ្រងការតានតឹងចិត្ត ដោយរួមបញ្ជូលនូវតេស្តពីស្ថានភាពសុខភាពផ្លូវចិត្ត ការអប់រំចិត្តសាស្រ្ត បច្ចេកទេសសម្រាកចិត្តកាយ និងផ្តល់សេវាប្រឹក្សាផ្លូវចិត្តដែលជាដៃគូរសហការរបស់គម្រោងលើកកម្ពស់ផ្លូវចិត្ត MENTALHIGH។ ចូលរួមធ្វើតេស្តពីស្ថានភាពសុខភាពផ្លូវចិត្តយ៉ាងកុះករ។ កម្មវិធីសិក្ខាសាលាបានបញ្ចប់ទៅដោយរីករាយ និងផ្លែផ្កាយ៉ាងក្រៃលែង។ នេះសរបញ្ជាក់ពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំដល់សកម្មភាពគម្រោងគាំទ្រសុខភាពផ្លូវចិត្តចំពោះមន្ត្រីក្រោមបង្គាប់ និងសិស្សនិស្សិតក្នុងវិទ្យាស្ថានជាតិអប់រំទាំងមូល។