សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព ដោយជោគជ័យលើប្រធានបទ “ គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅតាម បណ្តាគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការថែទាំខ្លួនឯង”

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលា    កសាងសមត្ថភាព ដោយជោគជ័យលើប្រធានបទ “ គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅតាម    បណ្តាគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការថែទាំខ្លួនឯង”

សិក្ខាសាលាកសាងសមត្ថភាព “គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការថែទាំខ្លួនឯង” ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលមានការអញ្ជើញចូលរួមពីបុគ្គលិកអបរំ និងអ្នកជំនាញចិត្តសាស្រ្តមកពីតាមស្ថាប័នផ្តល់សេវាសុខភាពផ្លូវចិត្ត ចំនួន២៩នាក់។  គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញអ្នកចូលរួមអំពីគម្រោង “MentalHigh Project” វេទិកាឌីជីថល “Digital Platform” ដែលមាន MoodCare និង ShiningMind app និងវិធីសាស្រ្តថែទាំខ្លួនឯងរបស់អ្នកផ្តល់សេវាសុខផ្លូវចិត្ត។

លោកសាស្ត្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា អ្នកប្រតិបត្តិគម្រោង Mentalhigh ដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើបទបង្ហាញអំពីគម្រោង MentalHigh និង MentalHigh Digital Platform ។

លោកសាស្ត្រាចារ្យរងបណ្ឌិត ខាន់ សារ៉េត អ្នកសម្របសម្រួលគម្រោង Mentalhigh នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើបទបង្ហាញអំពីវិធីសាស្រ្តថែទាំខ្លួនឯងរបស់អ្នកផ្តល់សេវាសុខផ្លូវចិត្ត។

នៅចុងបញ្ចប់អង្គសិក្ខាសាលាបានថតរូបអនុស្សាវរីយ៍ជុំគ្នា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *