សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពលើកទី៥ ដោយជោគជ័យលើប្រធានបទ “ គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនិងការធ្វើការជាមួយមួយគ្រួសារដើម្បីប្រឹក្សាបញ្ហាផ្លូវចិត្តរបស់ជំទង់”

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នំា២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពលើកទី៥ ដោយជោគជ័យលើប្រធានបទ “ គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនិងការធ្វើការជាមួយមួយគ្រួសារដើម្បីប្រឹក្សាបញ្ហាផ្លូវចិត្តរបស់ជំទង់”

សិក្ខាសាលាកសាងសមត្ថភាពលើកទី៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលមានការអញ្ជើញចូលរួមពីបុគ្គលិកអបរំ និងអ្នកជំនាញចិត្តសាស្រ្តមកពីតាមស្ថាប័នផ្តល់សេវាសុខភាពផ្លូវចិត្ត ចំនួន៥២នាក់។  គោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាពនេះ គឺដើម្បីបង្ហាញអ្នកចូលរួមអំពីគម្រោង “MentalHigh Project” វេទិកាឌីជីថល “Digital Platform” ដែលមាន MoodCare និង ShiningMind app និងវិធីសាស្រ្តធ្វើការជាមួយមួយគ្រួសារដើម្បីប្រឹក្សា និងជួយជំទង់និងយុវវ័យដែលមានបញ្ហា ដើម្បីឱ្យពួគគេមានសុខផ្លូវចិត្តល្អប្រសើ។

លោកសាស្ត្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា អ្នកប្រតិបត្តិកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ចិត្តវិទ្យា និងគម្រោង Mentalhigh ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើបទបង្ហាញអំពីគម្រោង MentalHigh និង វេទិកាឌីជីថល “Digital Platform” ដែលមាន MoodCare និង ShiningMind app។

សាស្ត្រាចារ្យបណ្ឌិត Bernhild សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tabor Protestant University Marburg ប្រទេសអាល្លឺម៉ង់ ធ្វើបទបង្ហាញអំពីបញ្ហាដែលកើតឡើងលើជំទង់ ប្រព័ន្ធគ្រួសារ របៀបគាំទ្រផ្លូវចិត្តជំជំទង់ និងតួនាតីរបស់សាកលវិទ្យាល័យ និងសហគមន៍ ក្នុងការគាំទ្រផ្លូវចិត្ត។

ការថតរូបអនុស្សាវរីយ៍ជុំគ្នារវាងអ្នករៀបចំ វាគ្មិន និងអ្នកចូលរួម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *