នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលា កសាងសមត្ថភាពស្តីពី “ការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯង” ដោយជោគជ័យ នៅក្នុងក្របខណ្ឌនៃគម្រោង MentalHigh ដែលទទួលបានមូលនិធិពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុបសម្រាប់រយៈពេល ២០២៣-២០២៦។
សិក្ខាសាលាកសាងសមត្ថភាព ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអ្នកចូលរួមចំនួន៣៨ នាក់ រួមទាំងបុគ្គលិកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងតំណាងមកពីស្ថាប័ននានា។ គោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាព ដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីសុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯង។
លោកសាស្ត្រាចារ្យរងបណ្ឌិត ខាន់ សារ៉េត អ្នកសម្របសម្រួលគម្រោង Mentalhigh នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើបទបង្ហាញអំពីគម្រោង MentalHigh។

លោកសាស្ត្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា មកពីដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានធ្វើបទបង្ហាញអំពីកម្មវិធីស្មាតហ្វូនដែលផ្តល់ឱ្យនិស្សិតនូវសិទ្ធិចូលប្រើប្រាស់ព័ត៌មានសុខភាពផ្លូវចិត្តដែលមានសុពលភាព។

សាស្ត្រាចារ្យបណ្ឌិត Bernhild សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tabor Protestant University Marburg ប្រទេសអាល្លឺម៉ង់ ធ្វើបទបង្ហាញអំពីគំរូនៃការអភិវឌ្ឍសមត្ថភាព “តើទិដ្ឋភាពអ្វីខ្លះដែលជំរុញការអភិវឌ្ឍផ្ទាល់ខ្លួន ការអភិវឌ្ឍអត្តសញ្ញាណវិជ្ជាជីវៈ”។

Group photos, at the end of the workshop.


