សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព ដោយជោគជ័យស្តីពី “គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅក្នុងស្ថាប័នឧត្តមសិក្សានៅអាស៊ីអាគ្នេយ៍ និងការគ្រប់គ្រងភាពតានតឹងចិត្ត”

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី “គម្រោងកសាងសមត្ថភាពសុខភាពផ្លូវចិត្តនៅក្នុងស្ថាប័នឧត្តមសិក្សានៅអាស៊ីអាគ្នេយ៍ និងការគ្រប់គ្រងភាពតានតឹងចិត្ត” ដោយជោគជ័យ នៅក្នុងក្របខ័ណ្ឌនៃគម្រោង MentalHigh ដែលទទួលបានមូលនិធិពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុបសម្រាប់រយៈពេល២០២៣-២០២៦ ។

សិក្ខាសាលាកសាងសមត្ថភាព ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៨ រូប។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីណែនាំអ្នកចូលរួមអំពី “គម្រោង MentalHigh” និង “វេទិកាឌីជីថល” ដែលរួមមានកម្មវិធី MoodCare និង ShiningMind និងរបៀបគ្រប់គ្រងភាពតានតឹងចិត្តនៅកន្លែងធ្វើការ។

សាស្ត្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា មកពីដេប៉ាតឺចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានធ្វើបទបង្ហាញអំពីគម្រោង MentalHigh។

សាស្ត្រាចារ្យរង​បណ្ឌិត ខាន់ សារ៉េត អ្នកសម្របសម្រួលគម្រោង Mentalhigh នៃសាកលវិទ្យា      ល័យភូមិន្ទភ្នំពេញ ធ្វើបទបង្ហាញអំពីការគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការ។

Group photos,  at the end of the workshop.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *