សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំព្រឹត្តិការណ៍សុខភាពផ្លូវចិត្ត ដោយជោគជ័យលើប្រធានបទ “ការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯងរបស់និស្សិតសាកលវិទ្យាល័យ”

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯងរបស់និស្សិតសាកលវិទ្យាល័យ” ដោយជោគជ័យ នៅក្នុងក្របខ័ណ្ឌនៃគម្រោង MentalHigh ដែលទទួលបានមូលនិធិពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប សម្រាប់រយៈពេល២០២៣-២០២៦។

សិក្ខាសាលាព្រឹត្តិការណ៍សុខភាពផ្លូវចិត្ត ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីនិស្សិតចំនួន ៤៨ នាក់។ គោលបំណងនៃសិក្ខាសាលា ដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីសុខភាពផ្លូវចិត្ត និងការអភិវឌ្ឍផ្ទាល់ខ្លួន។

សាស្ត្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា មកពីដេប៉ាតឺចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញអំពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការលើកកម្ពស់សុខភាពផ្លូវចិត្ត។

សាស្ត្រាចារ្យបណ្ឌិត Bernhild សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tabor Protestant University Marburg ប្រទេសអាល្លឺម៉ង់ ធ្វើបទបង្ហាញអំពីគំរូនៃការអភិវឌ្ឍសមត្ថភាពរបស់និស្សិតសាកលវិទ្យាល័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *